Wednesday, August 28, 2013

ចិត្តនឹក


អង្គុយមាត់ស្ទឺងសំលឹងមើលឆ្ងាយ កវីអេតចាយគេដៀលជេរលេង សំដីទាំងឡាយដូចជាកូនក្មេង ពីរោះដូចភ្លេងស្តាប់គេងលែងលក់ ។ ស្រណោះសំដីខ្ញុំលួងលោមមិត្ត ស្មោះអស់ពីចិត្តគ្មានចិត្តពង្វក់ ឲគេចាញ់កល់ខ្វល់ធ្លាក់ក្នុងភក់ ឥឡូវក្លាយជ្រក់ជ្រិញឃ្លាតចាកឆ្ងាយ ។ រលករលេញប្រដេញគ្មានឈប់ វាលាជិតយប់សែននឹកឆោមឆាយ ចង់តែស្រែកហៅសាសងក្បែរកាយ ទោះនាងឲ die ស្ម័គ្រព្រមតាមដែរ ។

No comments: